×

ក្លិបទាំងអស់នៅ Premier League ជំទាស់ការផ្លាស់ប្តូរការប្រកួត World Cup ២ឆ្នាំម្តង

ក្លិបទាំងអស់នៅក្របខណ្ឌ Premier League បានជំទាស់ជាឯកច្ឆ័ន្ទលើការបង្កើតការប្រកួត World Cup ២ឆ្នាំម្តង រួមទាំងការកែប្រែពេលវេលាសម្រាកអន្តរជាតិ ចាប់ពីឆ្នាំ២០២៤។ នេះបើតាមប្រធានគ្រប់គ្រងលីគលោក Richard Masters ។

សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងពិចារណាលើគម្រោងកែប្រែរៀបចំព្រឹត្តិការណ៍ World Cup ពី៤ឆ្នាំទៅរយៈពេល២ឆ្នាំម្តង ព្រមទាំងកែប្រតិទិននៃការប្រកួតអន្តរជាតិផ្សេង ចាប់ពីឆ្នាំ២០២៤ តទៅ។
ឆ្លើយតបទៅនឹងគម្រោងនេះ លោក Richard Masters បានច្រានចោលទាំងស្រុង ព្រោះវាបង្កើនផលប៉ះពាល់យ៉ាងខ្លាំងដល់កីឡាករ។

លោក Masters បានលើកឡើងថា៖ “កិច្ចប្រជុំមួយដែលមានក្លិបទាំងអស់នៅ Premier league ចូលរួមបានប្តេជ្ញាការពារយ៉ាងតឹងរឹងទៅនឹងការកែប្រែព្រឹត្តិការណ៍ World Cup ៤ឆ្នាំម្តងមកនៅ២ឆ្នាំ។ ព្រមទាំងមិនយល់ស្របលើការកែប្រែពេលវេលាសម្រាកនៃការប្រកួតអន្តរជាតិចាប់ពីឆ្នាំ២០២៤ តទៅដែរ។ ការផ្លាស់ប្តូរបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់កីឡាករយ៉ាងខ្លាំងក្លាបំផុត។”

គួរបញ្ជាក់ដែរថា ផែនការរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ក្នុងការផ្លាស់ប្តូរ World Cup ពី៤ឆ្នាំមក២ឆ្នាំនេះ ក៏ត្រូវបានច្រានចោលដោយមន្រ្តីជាសមាជិតជាន់ខ្ពស់មួយចំនួនរបស់ខ្លួន ក៏ដូចជាសហព័ន្ធបាល់ទាត់នានាផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង