×

ការប្រកួតរវាងក្រុម Lyon និង Marseille នៅក្របខណ្ឌ Ligue 1 កាលពីចុងសប្តាហ៍ត្រូវបានបោះបង់

ការប្រកួតរវាងក្រុម Lyon និង Marseille នៅក្របខណ្ឌ Ligue 1 កាលពីចុងសប្តាហ៍កន្លងទៅត្រូវបានបោះបង់ បន្ទាប់ពីកីឡាករ Dimitri Payet ត្រូវបានអ្នកគាំទ្រគប់មួយដបទឹក។

រឿងរ៉ាវ បានកើតឡើងពេលការប្រកួតនាទីលាន Groupama ដំណើរការបានតែ៥នាទី ដោយពេលដែល Dimitri Payet កំពុងរៀបទាត់បាល់ជ្រុង ស្រាប់តែមានដបទឹកត្រូវបានគប់មកត្រូវក្បាលរបស់គេ ធ្វើអោយគេត្រូវដួលលើទីលាន។ ក្រោយហេតុការណ៍កើតឡើង កីឡាករ Marseille ទាំងអស់ត្រូវបាននាំចូលក្នុងដោយអាជ្ញាកណ្ដាល។ ហើយបន្ទាប់ពីរងចាំជាយូរកីឡាកររបស់ Marseille មិនបានត្រឡប់ចូលទីលានវិញឡើយ។

ជិត២ម៉ោងបន្ទាប់ពីការប្រកួតបានបញ្ឈប់ ជាផ្លូវការប្រកួតនេះត្រូវបានបោះបង់។ នេះជាលើកទីពីរហើយដែល Payet ជួបបញ្ហាជាមួយដបទឹកដែលកើតឡើងក្នុងបាល់ទាត់ប្រទេសបារាំង។ ការប្រកួតរបស់ Marseille ជាមួយ Nice កាលពីខែសីហាក៏បានបោះបង់ដូចគ្នា ពេលដែលអតីតកីឡាកររបស់ West Ham បានគប់ដបទឹកទៅអ្នកទស្សនា បង្កឲ្យអ្នកគាំទ្រខឹងរត់ចូលក្នុងទីលាន។ ពេលនោះ Nice ត្រូវដក២ពិន្ទុ ខណៈ Payet ជាប់បម្រាមពីរប្រកួត។

ក្នុងការប្រកួតលីគកំពូលបារាំង មានករណីរញ៉េរញ៉ៃ ដែលបង្កឡើងដោយអ្នកគាំទ្រជាច្រើនលើកមកហើយ។ ជំនួបរវាង RC Lens និង Lille ក្នុងខែកញ្ញា ត្រូវបានពន្យារពេលប្រហែលកន្លះម៉ោងបន្ទាប់ពីអ្នកគាំទ្រគប់គ្នាទៅវិញទៅមក។ អ្នកគាំទ្រខ្លះ បានរត់ចូលទីលានប្រកួតដើម្បីឱ្យប៉ូលីស និងសន្តិសុខជួយអន្តរាគមន៍ថែមទៀត។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង