×

ក្រុមបាល់ទាត់នារីអង់គ្លេស លត់ក្រុមនារីឡេតូនីដល់ទៅ ២០-០ នៅវគ្គសន្សំពិន្ទុពានរង្វាន់ World Cup នារី

ក្រុមបាល់ទាត់នារីអង់គ្លេស បានបង្កើតប្រវត្តិសាស្ត្រថ្មី ក្រោយពីពួកគេរកគ្រាប់បាល់បានដល់ទៅ ២០-០ យកឈ្នះលើក្រុមនារីឡេតូនី នៅវគ្គសន្សំពិន្ទុតាមពូល D ពានរង្វាន់ World Cup នារី ២០២៣។

ក្រុមនារីអង់គ្លេស បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយពួកគេស៊ុតចេញបាន៦៤ជើង ចំគោលដៅ៣០ជើង និងគ្រប់គ្រងស្ថិតិប្រកួតបាន៨៦ភាគរយឯណោះ។
ដោយការស៊ុតចំគោលដៅ ៣០ជើងនោះ មានគ្រាប់បាល់ដល់ទៅ២០គ្រាប់ទៅហើយ ខណៈដែលក្រុមឡាតូនីវិញ មិនអាចតបតអ្វីបាននោះទេ។

នេះជាជើងទី២ដែលក្រុមទាំងពីរប៉ះគ្នា ដោយកាលពីជើងទី១កន្លងទៅ ឡេតូនី ចាញ់ក្នុងលទ្ធផល ១០-០។

ឆ្លងកាត់៦ប្រកួតក្នុងវគ្គជម្រុះពូល D តំបន់អឺរ៉ុបនេះ ក្រុមនារីអង់គ្លេស បានឈ្នះទាំង៦ប្រកួត ៦ និងស៊ុតចូលគេ៥៣គ្រាប់ ហើយគ្មានក្រុមណាស៊ុតពួកគេចូលវិញឡើយ។ ពួកគេកំពុងឈរកំពូលតារាងដោយមាន១៨ពិន្ទុពេញ ខណៈក្រុមនារីអូទ្រីសនៅលេខ២ មាន១៣ពិន្ទុ ហើយក្រុមនារីអៀរឡង់ខាងជើងមាន១៣ពិន្ទុដែរ ស្ថិតនៅលេខ៣។

ការប្រកួតជាបន្តនៅធ្វើឡើងនៅដើមខែមេសា ឆ្នាំ២០២២ ដោយក្រុមនារីអង់គ្លេសនឹងបន្តទៅជួបក្រុមម៉ាសេដូនៀខាងជើង។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង