×

Tottenham Hotspur ដណ្ដើមបាន១ពិន្ទុពី Liverpool នៅ Premier League យប់មិញ

Tottenham Hotspur ទទួលបាន១ពិន្ទុពីការប្រកួតតទល់ជាមួយ Liverpool នៅក្របខណ្ឌ Premier League ដោយបញ្ចប់ក្នុងលទ្ធផល ២-២ ។

ខ្សែប្រយុទ្ធ Harry Kane រកគ្រាប់បាល់បញ្ចូលទីបើកឆាកនាំមុខសម្រាប់ក្រុមមាន់ខ្នាយមាស ក្រោយពីការបញ្ជូនយ៉ាងល្អដោយ Tanguy Ndombele ដែលនេះជាគ្រាប់បាល់ទី២របស់គេស៊ុតក្នុងការប្រកួតលីគកំពូលអង់គ្លេសរដូវកាលនេះ ប៉ុន្ដែត្រូវបានក្រុមហង្សក្រហម តាមស្មើបានសម្រេចនៅនាទី៣៥ ដោយការតែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Diogo Jota។
ចូលដល់វគ្គទី២ នាទី៦៩ ក្រុមរបស់លោក Jurgen Klopp រកបានគ្រាប់បាល់នាំមុខវិញម្តង ដោយការតែតបញ្ចូលទីរបស់ខ្សែការពារ Andrew Robertson។ យ៉ាងណាក៏ដោយ នៅនាទី៧៤ ខ្សែប្រយុទ្ធ Heung-Min Son ក៏បានស៊ុតបញ្ចូលទីតាមស្មើអោយក្រុមលោក Antonio Conte វិញ ដោយសារកំហុស Clear បាល់មិនបានល្អពីអ្នកចាំទី Alisson។

ដោយឡែក បន្ទាប់ពីរកគ្រាប់បាល់បញ្ចូលទីរួចមក ខ្សែការពារ Andrew Robertson ត្រូវបានបណ្ដេញចេញពីទីលាន នៅនាទី៧៧ ក្រោយបង្កកំហុសលើខ្សែការពារ Emerson Royal ដែលការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីពិនិត្យ VAR ។ ទោះការប្រកួតក្រោយមកហាក់មានភាពតានតឹងតែលទ្ធផលក៏មិនមានការផ្លាស់ប្តូរដែរ គឺ ២-២ រហូតដល់ចប់ការប្រកួតលើទីលាន Tottenham Hotspur Stadium។

សម្រាប់លទ្ធផលស្មើគ្នានេះ បានជួយឱ្យក្រុម Tottenham Hotspur រក្សាកំណត់ត្រាមិនបរាជ័យ៥ប្រកួតក្នុងលីគ ប៉ុន្ដែពួកគេស្ថិតនៅលេខ៧ ក្នុងតារាងពិន្ទុលីគកំពូលអង់គ្លេសដោយមាន២៦ពិន្ទុ។ រីឯក្រុម Liverpool នៅលេខ២មាន៤១ពិន្ទុតិចជាងក្រុមកំពូលតារាង Man City ចំនួន៣ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង