×

Liverpool ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភថ្មី បង្កើនចំណូលដល់ ២១៧លានផោន

Liverpool បានពង្រឹងផ្នែកពាណិជ្ជកម្មរបស់ខ្លួនសម្រាប់រដូវកាលនេះ បន្ទាប់ពីក្រុមហង្សក្រហម បានចុះហត្ថលេខាជាមួយដៃគូថ្មី។

ក្រុមហ៊ុន Wasabi Technologies ដែលមានមូលដ្ឋាននៅទីក្រុងបូស្តុន សហរដ្ឋអាមេរិក បានចូលមកជាដៃគូ Clould storage របស់ Liverpool ខណៈក្រុមហ៊ុន EA Sports បានពង្រីកភាពជាដៃគូជាមួយនឹងកិច្ចព្រមព្រៀងថ្មីមួយ។

កិច្ចព្រមព្រៀងទាំងពីរនេះ នឹងជំរុញផ្នែកហិរញ្ញវត្ថុបន្ថែមទៀត បន្ទាប់ពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ និងផ្តល់នូវកំណើនជាបន្តបន្ទាប់ ជាមួយនឹងប្រាក់ចំណូលពាណិជ្ជកម្មរបស់ពួកគេកើនឡើងចំនួន ២៩លានផោន ធ្វើឱ្យចំណូលគិតពីឆ្នាំមុនឡើងដល់ ២១៧ លានផោន។ Liverpool គ្រោងនឹងប្រកាសលទ្ធផលហិរញ្ញវត្ថុរបស់ពួកគេ សម្រាប់យុទ្ធនាការ ២០២០-២១ នៅប៉ុន្មានសប្តាហ៍ខាងមុខ។

ជាមួយនឹងការវិលត្រឡប់របស់អ្នកគាំទ្រមកកីឡដ្ឋានវិញ ក្រុមហង្សក្រហម បានប្រាក់ពីសិទ្ធិប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០២២ និងការចូលរួមប្រកួតពានរង្វាន់ Champions League ដែលរកចំណូលបានកាន់តែច្រើនឡើង ម្ចាស់គ្រប់គ្រង Fenway Sports Group របស់ Liverpool ទំនងជាអាចរកចំណូលកំណត់ត្រា ក្នុងរយៈពេលពីររដូវកាលបន្ទាប់ ដែលនឹងលើសពីតួលេខរដូវកាល២០១៨-១៩ ដែលពួកគេឈ្នះ Champions League ដែលរកបាន ៥៣៣ លានផោន។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

  • #អត្ថបទទាក់ទង
  • #Liverpool

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង