×

កីឡាករប្រកបអាជីពនៅ Premier League ម្នាក់ត្រូវបានចាប់ខ្លួន នៅទីក្រុងឡុងដ៍ពីបទរំលោភសេពសន្ថវៈ

កីឡាករអាយុ 29 ឆ្នាំដែលមិនត្រូវបានគេបញ្ចេញឈ្មោះ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃចន្ទ។ នេះបើយោងតាមការរាយការណ៍ដោយ Telegraph ។

ប៉ូលីស បានប្រាប់ថា នៅថ្ងៃទី 4 ខែកក្កដា ការចោទប្រកាន់ពីបទរំលោភលើស្ត្រីដែលមានអាយុ 20 ឆ្នាំត្រូវបានរាយការណ៍ទៅប៉ូលីស។ ការរំលោភនេះ បានកើតឡើងនៅកាលពីខែមិថុនា ឆ្នាំ 2022 ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា នៅថ្ងៃទី 4 ខែកក្កដា បុរសអាយុ 29 ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅអាសយដ្ឋានមួយ ក្រោមការសង្ស័យនៃការរំលោភ ហើយត្រូវបានចាប់ខ្លួននៅកន្លែងដែលគាត់ស្នាក់នៅ។ ការស៊ើបអង្កេតលើករណីនេះ កំពុងបន្ត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង