×

ព្យាករណ៍EPL៖ Liverpool ប៉ះ Bournemouth ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅទូរទស្សន៍MyTVយប់នេះ

Liverpool កំពុងស្វែងរកជ័យជម្នះជាលើកដំបូងក្នុងរដូវកាលថ្មីនេះ នៅពេលដែលពួកគេទទួលក្រុមភ្ញៀវ Bournemouth នៅក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទីពីរ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង ៨:៥៥ នាទីយប់នេះតទៅ។

Bournemouth បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅកីឡដ្ឋាន Anfield កាលពីរដូវកាលមុន ដោយចាញ់ហស្សក្រហម ៩-០ និងចារប្រវត្តិសាស្ត្រសម្រាប់ក្របខណ្ឌ Premier League ដែលមិនធ្លាប់មាន។

ទាំង Liverpool និង Bournemouth បានស្មើនៅក្នុងការប្រកួតរៀងៗខ្លួន ដោយលទ្ធផល ១-១ នៅថ្ងៃបើកយុទ្ធនាការថ្មី។ សម្រាប់គ្រូបង្វឹកថ្មីរបស់ Bournemouth លោក Andoni Iraola វាគឺជាការដឹកនាំលើកដំបូងនៅកីឡដ្ឋាន Anfield ក្នុងនាមជាគ្រូបង្វឹកនៅក្របខណ្ឌ Premier League ។

Thiago Alcantara បានត្រលប់មកហ្វឹកហាត់ជាមួយ Liverpool វិញ ប៉ុន្តែទំនងមិនអាចបង្ហាញខ្លួនទល់នឹង Bournemouth នោះទេ។ កីឡាករវ័យក្មេង Stefan Bajcetic ក៏ដូចគ្នា។ Conor Bradley នឹងអវត្តមាន ខណៈ Curtis Jones មានរបួសហើមកជើង។

Bournemouth ទំនងជាមិនមាន Dango Ouattara, Ryan Fredericks, Lewis Cook, Adam Smith, Marcus Tavernier, Lloyd Kelly និងកីឡាករចំណូលថ្មី Alex Scott សម្រាប់ការធ្វើដំណើររបស់ពួកគេទៅកាន់ Merseyside ។ ខ្សែការពារកណ្តាល Marcos Senesi ដែលបានរងរបួសពេលជួបក្រុម West Ham ត្រូវបានរំពឹងថានឹងមានជាទាន់ពេលសម្រាប់ការប្រកួតយប់នេះ។

ទោះបីជាទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងជើងទីមួយ កាលពីរដូវកាលមុនក៏ដោយ ក៏ Bournemouth អាចសងសឹក Liverpool នៅក្នុងដីរបស់ខ្លួនវិញនៅជើងពីរ ដោយលទ្ធផល ១-០ ។ ប៉ុន្តែវាគឺជាជ័យជម្នះតែម្ដងគត់របស់ Bournemouth និងមិនធ្លាប់ស្មើទល់នឹង Liverpool ក្នុង៥ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Mac Allister, Szoboszlai, Gakpo; Salah, Jota, Diaz

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Bournemouth ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖

Neto; Aarons, Zabarnyi, Senesi, Kerkez; Billing, Rothwell, Christie, Brooks, Kluivert; Solanke

CBS Sports ទស្សន៍ទាយថា លទ្ធផលរវាងក្រុមទាំងពីរគឺ៖ Liverpool ៣-០ Bournemouth ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង