×

West Ham United ផ្តល់ការបរាជ័យលើកដំបូងនៅ Premier League រដូវកាលនេះដល់ Liverpool

ក្រុម West Ham United បានយកឈ្នះក្រុម Liverpool នៅក្នុងការប្រកួតក្របខណ្ឌ Premier League ប្រចាំសប្តាហ៍ទី១១ ដែលធ្វើឡើងនាទីលាន London Stadium កាលពីយប់មិញ។

ក្នុងការប្រកួតនេះដំណើរការបានត្រឹម៤នាទី ក៏មានការរកគ្រាប់បាល់នៅមុខសំណាញ់ទីរបស់ Liverpool ដោយអ្នកចាំទី Alisson Becker ព្យាយាមសង្គ្រោះបាល់ ប៉ុន្តែបែរជាធ្វើឱ្យបាល់ចូលទីខ្លួនឯងទៅវិញ ដែលផ្តល់ការនាំមុខដល់ក្រុមម្ចាស់ផ្ទះ West Ham ។ ទោះយ៉ាងណា នៅក្នុងនាទី៤១ បានស៊ុតបាល់កោងបញ្ចូលទីបានយ៉ាងស្អាត ធ្វើអោយក្រុមលោក Jurgen Klopp តាមបានស្មើ ១-១ មុនចប់វគ្គទី១។

នៅក្នុងវគ្គទី២ ក្រុមទាំងសងខាងនៅតែបន្តបុកសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំងដដែល ប៉ុន្តែ Liverpool មិនទាន់មានសំណាងល្អរកគ្រាប់បាល់ពីសំណាញ់គូប្រកួតទេ។ ផ្ទុយមកវិញ កីឡាករ West Ham ក្រោមការដឹកនាំរបស់លោក David Moyes បានរកគ្រាប់បាល់បាន២គ្រាប់ សឹងមិនគួរឱ្យជឿងដែលធ្វើបានដោយខ្សែបម្រើ Pablo Fornals នៅក្នុងនាទី៦៧ និង ខ្សែបម្រើ Pablo Fornals នៅក្នុងនាទី៧៤។ ដល់នាទី៨៣ ខ្សែប្រយុទ្ធ Divock Origi ដែលបានប្តូរចូលជំនួស Diogo Jota នោះ បានរកគ្រាប់បាល់គ្រាប់ទី២ ដើម្បីផ្តល់កម្លាំងចិត្តឱ្យក្រុមហង្សក្រហមវិញ។ ទោះបីយ៉ាងណា នេះមិនអាចផ្លាស់ប្តូរស្ថានការណ៍ទៀតទេ ដោយលទ្ធផល West Ham United ៣ Liverpool ២ រក្សាដល់ចប់ការប្រកួត។

វាជាការបរាជ័យលើកដំបូងនៅ Premier League រដូវកាលនេះរបស់ Liverpool។ ពួកគេបានឈានដល់ការប្រកួតនេះជាមួយកំណត់ត្រាមិនចាញ់សោះ២៦ប្រកួត ហើយបើឈ្នះពួកគេ នឹងឡើងទៅលេខ២ ក្រោមក្រុមកំពូលតារាង Chelsea តែ១ពិន្ទុ តែការចាញ់នេះបានធ្វើអោយពួកគេរអិលចុះទៅលើ៤ មាន២២ពិន្ទុ ខណៈ West Ham ធ្វើបានល្អមែនទែន ដោយការឈ្នះនេះបានធ្វើឱ្យពួកគេរំកិលឡើងទៅឈរលេខ៣ ជំនួស Liverpool វិញមាន២៣ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង